រាជរដ្ឋាភិបាលលុបចោលបំរាមរារាំងការវិលត្រឡប់របស់លោក សម រង្ស៊ី
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលបំរាមដែលរារាំងមិនឲ្យលោក សម រង្ស៊ី អតីតគណបក្សសង្គ្រោះជាតិ វិលចូលស្រុកវិញ ខណដែលបំរាមនោះត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ។ ប៉ុន្តែនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលបានសម្រេចលុបចោលបំរាមខាងលើ ដោយមិនបញ្ជាក់អំពីមូលហេតុច្បាស់លាស់នោះឡើយ ។
ទាក់ទងការលុបចោលគួរឲ្យភ្ញាក់ផ្អើលនៅបំរាមរារាំងមិនឲ្យលោក សម រង្ស៊ី វិលចូលស្រុកនេះ គេមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ឬមន្ត្រីគណបក្សកាន់អំណាចនៅឡើយទេ ៕