សព​ពលករ​ខ្មែរ​ម្នាក់​ត្រូវបាន​បញ្ជូន​មកពី​ប្រទេស​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2017 ក+ ក-

​ដោយ ៖ សុផល​
​បាត់ដំបង ៖ សាកសព​ពលករ​ខ្មែរ​ម្នាក់​ត្រូវបាន​អាជ្ញាធរ​នៃ​ប្រទេស​ថៃ​ដឹកបញ្ជូន​ប្រគល់​មកអោយ​កម្ពុជា​នៅតាម​ច្រកទ្វារ​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង​។​
​មន្ត្រី​អាវុធហត្ថ​ស្រុក​កំរៀង​បាន​ប្រាប់​អោយដឹងថា ហេតុការណ៍ បញ្ជូន​សាកសព​ស្ត្រី​ពលករ​ខ្មែរ​មកដល់​កម្ពុជា​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៧​នៅតាម​ច្រកទ្វារ​អន្តរជាតិ​ដូង នៃ​ស្រុក​កំរៀង​។ សាកសព​ពលករ​ខ្មែរ​ខាងលើ​មានឈ្មោះ ឌិ​ត សា​អែម ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​តាំងយូ ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង​(​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​)​កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ខេត្ត​ចាន់​បុរី ប្រទេស​ថៃ​។​
ប​ច្ចប្ប​ន្ន​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​អោយទៅ​ក្រុមគ្រួសារ​យក​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

19141856_1890431747862053_111534717_n19183983_1890431744528720_1790373082_n