ចាប់​មន្ត្រី​យោធា និង​អាវុធហត្ថ​៦​នាក់​ករណី​បាញ់​គំរាម​ឃាត់​រថយន្ត​ដឹកឈើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2017 ក+ ក-

ខេត្តកំពង់ចាម ៖ មាន​ករណី​បាញ់បោះ​ធ្វើអោយ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ដោយ​តែ​សារ​មាន​សមត្ថ កិច្ច​ចំរុះ​របស់​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បានរួម​គ្នា​បើករថយន្ត​ដេញតាមរ​ថ​យន្ត​ដឹក​សសរ​សម្រាប់ធ្វើ​ផ្ទះ មួយគ្រឿង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២ និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ ២០១៧ ដែល​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៦ ម្តុំ​ផ្សារ​ផ្អាវ ភូមិ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម​។​
​បើតាម​សមត្ថកិច្ច​អធិការ​ដ្នា​ន​ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹងថា​សមត្ថកិច្ច​ចំរុះ​ដែល​បាន​ដេញតាម​រថយន្ត​ដឹក សសរ​នោះ​រួមមាន ៖ ទី​១- ឈ្មោះ ផុន វាសនា ឋានៈ​នាយផ្នែក​សន្តិសុខ​នគរ​បាល ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ទី​២- ឈោះ ជាតិ សំណាង ជា​យោធា​ឋា​ន្ត​រ​ស័​ក្កិ​អនុសេនីយ៍ត្រី ជំនួយការ​ហ្វឹកហ្វឺន ស្រុក​ត្បូងឃ្មុំ (​ជា​អ្នក​បាញ់បោះ​កាំភ្លើង Ak47 ចំនួន​01​គ្រាប់​)​។ ទី​៣- ឈោះ កេ​ត តារា អាយុ​៣២​ឆ្នាំ ជា​យោធា​ឋានន្តរស័ក្តិ​នាយចំណង់ ស្រុក​ត្បូងឃ្មុំ​។ ទី​៤- ឈោះ ម៉ៅ អឿន អាយុ​៤២​ឆ្នាំ ជា​យោធា​ឋានន្ត​ស័​ក្កិ​អនុសេនីយ៍ទោ (​កងការពារ​) ស្រុក​ត្បូងឃ្មុំ​។ ទី​៥- ឈ្មោះ ខែម សុធា​រ័ត្ន អាយុ​៣៣​ឆ្នាំ ជា​មន្ត្រី​អាវុធហត្ថ ឋានន្តរស័ក្តិ​នាយផ្នែក​សន្តិសុខ និង​ទី​៦- ឈ្មោះ វ៉ាន់ សុ​ទ្ឋ អាយុ​២៨​ឆ្នាំ ជា​មន្ត្រី​អាវុធហត្ថ នន្តរ​ស័ក្តិ​នាយចំណង់​។​
​ជនសង្ស័យ​ទាំង​៦​នាក់​នោះ​ត្រូវ​កងកម្លាំង​ស្រុក​ព្រៃឈរ​ឃាត់ខ្លួន​ដែល​បាន​ពាក់ព័ន្ធ​និង​ការបាញ់បោះ​ដេញ​គំរាម និង​បាន​ឃាត់​រថយន្ត​ដឹកឈើ​មួយគ្រឿង​រត់​ពី​ខេត្តស្ទឹងត្រែង​មក ឆ្លងកាត់​ខេត្ត​ត្បុ​ង​ឃ្មុំ រហូតដល់​ទឹក ដី​ខេត្តកំពង់ចាម​នៅត្រង់ចំណុច​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម ព្រមទាំង​ឃាត់​បាន​ព្រូ​ម្នាក់ ឈ្មោះ រី​ម សុខ​រឹម អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កោះក​ន្ដឹ​ន សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​ហើយ ព្រូ រថយន្ត​នេះ​បាន​ប្រាប់​អោយដឹងទៀតថា រូបគេ​បាន​តាម​រថយន្ត​ដឹក​សសរ​នេះ​មូលហេតុ​ម្ចាស់​រថយន្ត ជំពាក់​លុយ​មិនទាន់​សង ហើយ​ការបើក​តាមផ្លូវ​ពួកគេ​បាន​បង់លុយ​អោយ​សមត្ថកិច្ច​គោលដៅ​រួចហើយ តែ​ស្រាប់​មកដល់​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​មាន​រថយន្ត​ជាច្រើន​គ្រឿង​បើក​ដេញតាម​ពីក្រោយ​ស្ទាក់ចាប់​ទារប្រាក់ ទៀត​។​
​ក្នុង​ប្រតិបត្តិ​ការណ៍​នេះ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​ម៉ាក​សាំង​យ៉ុង​១​គ្រឿង​ពណ៌​លឿង ដែល​ដឹក សសរ​ចំនួន​១៦​ដើម ខ្លី​១៣​ដើម វែង​៣​ដើម​របស់​ប្រជាពលរដ្ឋ​យកទៅ​ធ្វើ​ផ្ទះ និង​ដកហូត​ពី កាំភ្លើង AK01 ដើម គ្រាប់​២៤​គ្រាប់​, រថយន្ត​ម៉ាក​កាំ​រី បា​ឡែ​ន​១​គ្រឿង ស្លាក លេខ 2Q-2237, រថយន្ត​ម៉ាក​កាំ​រី បា​ឡែ​ន​១ គ្រឿង ស្លាក​លេខ 2T-4068 និង​រថយន្ត​ម៉ាក​ហាយ​ហ្វ្រី​ត​មួយគ្រឿង ស្លាក លេខ​ខេមរភូមិន្ទ​។​
​ជុំវិញ​ករណី​នេះដែរ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន បាន​ប្រាប់ថា នៅ រសៀល​ថ្ងៃនេះ​ថា លោក​បាន​ប្រាប់​ទៅខាង​សមត្ថកិច្ច​ខេត្តកំពង់ចាម ឲ្យ​ចាប់បញ្ជូន​ឡើង​តុលាការ​តែម្តង ដោយសារតែ​ពួកគេ​ជា​កងកម្លាំងប្រដាប់អាវុធ​តែ​បែរជា​ធ្វើ​ខុស​តួនាទី និង​ខុសច្បាប់​ទៅវិញ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូមបញ្ជាក់ថា ស្នងការ​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា អធិការ​ស្រុក​ត្បូងឃ្មុំ អត់​ចូលរួម​ទទួលខុសត្រូវ​រឿងនេះ​ដាច់ខាត ពីព្រោះ​ឈ្មោះ​នេះ បាន​លួច​ទៅ​បេស​ក កម្ម​ដោយ​គ្មាន​បញ្ជា ហើយ​ខាង​កងរាជអាវុធហត្ថ លោក វីរៈ ជា​មេបញ្ជាការរង ក៏មាន​ជំហរ​ដូចគ្នា​នឹង ស្នង ការ​ខេត្ត​ត្បូងឃ្មុំ​បាន​ឯកភាពគ្នា​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តកំពង់ចាម បញ្ជូន​ជន​ទាំងនេះ ទៅ​តុលាការ ដើម្បី​កាត់ទោស​តាមច្បាប់​»៕

fn-2017-06-14-16-51-26-0fn-2017-06-14-16-51-27-9 fn-2017-06-14-16-51-28-10 fn-2017-06-14-16-51-28-11fn-2017-06-14-16-51-27-4