អ្នកភូមិ​ក្នុង​ឃុំ​សែន​ដី ​ជិត​៤០​នាក់​ពុល​នំ​បញ្ចុក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2017 ក+ ក-

​ខេត្តកំពង់ស្ពឺ ៖ តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា អ្នកភូមិ ក្នុង​ឃុំ​សែន​ដី ស្រុក​សំរោង​ទង ចំនួន​ជិត​៤០​នាក់ បាន​ពុល​នំ​បញ្ចុក បន្ទាប់ពី​ពួកគាត់​បាន​ទិញ​នំ​បញ្ចុក ដែល​គេ​លក់​តាម​ភូមិ​យកមក​ហូប កាលពី​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៧ ដែល​ម្នាក់ៗ មាន​អាក្កា​រៈ​ចុច​ពោះ​ក្អួតចង្អោរ និង​វិលមុខ​។​
​សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ថា អ្នកភូមិ​ជិត​៤០​នាក់ ក្នុងភូមិ​ត្រពាំង​កេស និង​ភូមិ​ស្រះស្រង់ ឃុំ​សែន​ដី បាន​ពុល​នំ​បញ្ចុក ខ្លះ​មាន​អាកា​រៈ​ចុកពោះ រាគរូស ក្អួតចង្អោរ ហើយ​ការពុល​នោះ មាន​ច្រើន​ភូមិ​ណាស់ មាន​តាំងពី​ឃុំ​ពេ​ជ​មុនី ស្រុក​គងពិសី ឃុំ​សែន​ដី ឱ្យតែ​ទិញ​នំ​បញ្ចុក ដែល​គេ​ដឹក​លក់​តាម​ម៉ូតូ​ហូប គឺ​ពុល​គ្រប់គ្នា ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​នោះទេ​។​
​លោក អោ វ៉ាន់​ថេ​ន ប្រធាន​មន្ទីរពេទ្យបង្អែក បាន​ឲ្យ​ដឹងថា អ្នក​ដែល​ពុល​ទាំងនោះ មាន​គ្នា​ប្រមាណ​ជា​៤០​នាក់ ក្នុងនោះ​មាន​ម្នាក់​ធ្ងន់ធ្ងរ បាន​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យបង្អែក​ខេត្តហើយ ដើម្បី​ជួយសង្គ្រោះ តែ​លោក​មិនទាន់​ហ៊ាន​សន្និដ្ឋានថា មកពី​មូលហេតុ​អ្វី​ពិតប្រាកដ​នោះទេ​៕

675676