មន្ត្រី CNRP ៖ ការបើកផ្លូវឲ្យលោក សម រង្ស៊ី ចូលស្រុកជាសញ្ញាវិជ្ជមានខាងនយោបាយ
រាជធានីភ្នំពេញ ៖ លោក អេង ឆៃអ៊ាង អនុប្រធាននិងលោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិសុទ្ធតែបានថ្លែងនូវការអបអរសាទរ ចំពោះរាជរដ្ឋាភិបាលដែលបានបើកផ្លូវឲ្យលោក សម រង្ស៊ី អតីតបក្សប្រឆាំងចូលស្រុកវិញ ។
លោក អេង ឆៃអ៊ាង អះអាងថា ពេលនេះបក្សប្រឆាំងមិនទាន់រៀបចំពេលវេលាសម្រាប់ការវិលត្រឡប់ របស់អតីតប្រធានបក្សរបស់ខ្លួននៅឡើយទេ ប៉ុន្តែថា លោក សម រង្ស៊ី នឹងវិលត្រឡប់ចូលកម្ពុជា នៅមុនការបោះឆ្នោត ឆ្នាំ២០១៨ ទោះបីត្រូវជាប់ពន្ធនាគារក៏ដោយ ។
ចំណែកលោក យឹម សុវណ្ណ ក៏បានថ្លែងដែរថា ការបើកផ្លូវឲ្យលោក សម រង្ស៊ី ចូលស្រុកវិញជាសញ្ញាល្អ សម្រាប់ស្ថានការណ៍នយោបាយនៅកម្ពុជា ។ លោកថាទោះបីជាត្រូវប្រឈមមុខផ្លូវច្បាប់ក៏លោក សម រង្ស៊ី សន្យាថា នឹងវិលត្រឡប់មកកម្ពុជាវិញដែរ ៕