តុលាការកំពូលបើកសវនាការរឿងក្ដីលោក អ៊ុ សំអាន
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះតុលាការកំពូលនឹងបើកសវនាការរឿងក្ដីលោក អ៊ុ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលងប្រឆាំងនឹងការសម្រេចរបស់សាលាឧទ្ធរណ៍។ នេះបើយោងតាមការឲ្យដឹងពីមន្រ្តីតុលាការកំពូល។
គួរបញ្ជាក់ថា លោក អ៊ុ សំអាន ត្រូវបានសាលាឧទ្ធរណ៍បានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពាក់ព័ន្ធរឿងផែនទីសន្ធិសញ្ញាកម្ពុជាវៀតណាម៕