មន្ត្រីរាជការ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ តាមរយៈ Facebook លោក ខៀវ កាញ​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានសរសេរថា នៅក្នុង​ពិធីបុណ្យ​ភ្ជំបិណ្ឌ​ខាងមុខនេះ មន្ត្រីរាជការ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ស្មើនឹង​ទឹកប្រាក់​ឧបត្ថម្ភ​ពេល​ចូលឆ្នាំ​ដែរ (​ចំណាយ​សរុប​ប្រហែល​៣០០០០​លាន​រៀល​)»​។
​លោក​បាន​បញ្ជាក់ថា នេះ​ជាការ​សម្រេច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំពេញអង្គ​របស់​គណៈរដ្ឋមន្ដ្រី នា​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧​នេះ​៕

Hear-My-Song-2014-Khieu-Kanharith