ភ្នំពេញ៖ លោកម៉ម សូណង់ដូ ជាម្ចាស់ស្ថានីយ៍វិទ្យុសំបុកឃ្មុំ បានរិះគន់ជាថ្មីដោយសុខចិត្តឲ្យគេដុតខ្លួនរបស់លោក បើសិនជាគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនៅអាណត្តិទី៦នៃការបោះឆ្នោតរាជរដ្ឋាភិបាលកម្ពុជា។
ថ្មីៗនេះ លោក ម៉ម សូណង់ដូ ជាម្ចាស់ស្ថានីយ៍វិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជា ធិបតេយ្យដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដ៏សកម្មមួយ រូបពីយូរណាស់មកហើយនោះ បានរិះគន់វាយប្រហារទៅលើមេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីរនាក់គឺលោក សម រង្ស៊ី និងលោក កឹម សុខា ជាថ្មីទៀតថា “បើសិនអាណិត្តទី៦លោកសម រង្ស៊ី និងលោក កឹម សុខា ឈ្នះឆ្នោតទិញសាំង៣-៤ធុង យកមកដុត ម៉មសូណង់ដូ ចោលចុះ អត់ឈ្នះទេ ចាំពាក្យម៉ម សូណង់ដូទៅ” ។
លោកបន្តថា លោកអស់ជំនឿចិត្តទាំងស្រុងចំពោះ មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី និងលោក កឹម សុខា និងបានចាត់ទុក មេដឹកនាំបក្សប្រឆាំងទាំងពីររូបនោះ មានចរិកដូចសត្វបង្គួយ ដែលចូលចិត្តធ្វើចរិ%E