រថយន្ដក្រុង​ចុះ​ពី​ភ្នំ​បូកគោ ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ​បណ្ដាល​ឲ្យ​រងរបួស​២៧​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2017 ក+ ក-

ខេត្តកំពត ៖ ស្នងការ​នគរបាល​ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ចំនួន​២៧​នាក់ ក្នុងនោះ​ស្រី​៣​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ដក្រុង ធ្លាក់​ចេញពី​ផ្លូវ​ខណៈដែល​ពួកគេ កំពុងធ្វើដំណើរ​ចុះ​ពីលើ ភ្នំ​បូកគោ នៅ​ខេត្តកំពត នៅ​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៧​។​
​លោក​បន្តថា ជនរងគ្រោះ គឺជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ឯកជន ផ្នែក​កសិកម្ម​មួយ​នៅ​ភ្នំពេញ ហើយ​ពួកគេ​បាន​ជួល​រថយន្ដក្រុង​ទៅ​កម្សាន្ដ​នៅលើ​ភ្នំ​បូកគោ ស្រាប់តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ នៅ​ចំណុច​គីឡូ​ទី​១០ ខណៈដែល​ពួកគេ​កំពុងធ្វើដំណើរ​ចុះ​ពីលើ​ភ្នំ​មកហើយ​នោះ​។ លោក​បញ្ជាក់ថា ជនរងគ្រោះ​ទាំងអស់​រួមទាំង​តៃកុង​ឡាន​សរុប​២៧​នាក់ រងរបួស​ធ្ងន់​៦​នាក់ ត្រូវបាន​សមត្ថកិច្ចរ​ប​ស់លោក ជួយ​ដឹក​ភ្លាមៗ​ទៅកាន់​មន្ទីរពេទ្យ​។ សម្រាប់​មូលហេតុ​វិញ លោកស្នងការ​បញ្ជាក់ថា បណ្ដាលមកពី​ដាច់​ហ្វ្រាំង​៕

fn-2017-06-19-17-08-48-0fn-2017-06-19-17-09-32-0