សុំចូល​ធ្វើការ​បាន​មួយខែ​បែកគំនិត​លួច​ទ្រព្យ​ថៅកែ​ត្រូវ​ទួ​កសាច់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2017 ក+ ក-

​ដោយ ៖ បក្សី​ចាំ​ក្រុង​
​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្លាប់​អត់​ការងារ​ធ្វើ ត្រូវ​ម្ចាស់​ថៅកែ​ជាងដែក​ចិត្តធម៌​អាណិត​បានទទួល​មក​ធ្វើការ​ជាមួយ​បាន​មួយខែ បែរជា​រមិលគុណ​ឆ្លៀតឱកាស​ម្ចាស់​មិន​នៅ បែកគំនិត​ធ្វើ​សកម្មភាព លួច​គាស់​ទូ​យក​ទ្រព្យសម្បត្តិ ម្ចាស់​ទៅវិញ ភ្លាមៗ​នោះ ពេលដែល​ម្ចាស់​មកដល់​ឃើញ​ទូ​បាត់​របស់របរ​ក៏​ទៅ​ឆែក​មើល​កា​ម៉ា​រ៉ា​សុវត្ថិភាព​ក៏​បានឃើញ​ជនសង្ស័យ​ខាង​ហើយ​បាន​ដើររក​ក៏​ប្រទះឃើញ​ដើរ​តាមផ្លូវ​ហៅ​អោយ​ឈប់​តែ​ជនសង្ស័យ​មិន​ឈប់​ក៏​ស្រែកថា ចោរៗ ក៏​ផ្អើល​ដល់​ពលរដ្ឋ​នៅក្បែរនោះ​ចាប់​វៃ​ទ្រុម​ខ្លួន​ស្ទើរតែ​សល់​ដង្ហើមចង្រិត​សំណាងល្អ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​តែម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២ និង​៣០​នាទី តាម​បណ្តា​យ​ផ្លូវ​៥៩៨​ខាងកើត​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ស្ថិតនៅ​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​ខាងលើ​មានឈ្មោះ សិទ្ធ រិទ្ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ​រោង​ជាង​ខាងលើ មាន​ស្រុកកំណើត​នៅ ភូមិ​ព្រៃ​ក្រៃ ឃុំ​ព្រៃ​រំអិល ស្រុក​ស្អាង ខេត្តកណ្តាល​។​
​ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ គាត់​បាន​ប្រ​អោយដឹងថា គា​ជា​មេ​ជាងដែក​បានដាក់​ប្រកាស​ជ្រើសរើស​កូនជាង ពេលនោះ​ជនសង្ស័យ​ខាងលើ​បានមក​ដាក់ពាក្យ​ដោយ​ប្រវត្តិរូប​ត្រឹមត្រូវ ហើយ​ជនសង្ស័យ​បាន​នៅ​ហូប​ចុច​និង​ស្នាក់នៅ​កន្លែងធ្វើការ​បាន​រយៈពេល​១​ខែ ហើយ​នៅពេល​កើតហេតុ​ជនសង្ស័យ​បាន​ចូលក្នុង​បន្ទប់​របស់គាត់​ធ្វើ​សកម្មភាព​លួច​យក​ទ្រព្យសម្បត្តិ និង​ប្រវត្តិរូប​របស់ខ្លួន​ទៅជា​មួយ ដោយសារ​មានកា​ម៉ា​រ៉ា​សុវត្ថិភាព​បាន​ឆែក​មើលឃើញ​ជនសង្ស័យ​ដែលជា​កូនជាង​របស់ខ្លួន​បាន​ដើររក ក៏​ប្រទះឃើញ​នៅតាម​ហៅ​អោយ​ឈប់​តែ​មិន​ឈប់ ស្រែកថា​ចោរ​ចោរ​ប្រជាពលរដ្ឋ​ចាប់បាន តែ​ជនសង្ស័យ​បាន​ប្រ​កែ នៅពេលដែល​ឆែកឆេរ​ក្នុង​ខ្លួន​ឃើញ​សុទ្ធតែ​ទ្រព្យ​ស​ម្បិ​ត្តិ​របស់​ម្ចាស់​តែម្តង​។​
​ក្រោយពេល​ធ្វើការ​ឃាត់ខ្លួន​ត្រូវបាន​បញ្ជូនទៅ​ប៉ុស្តិ៍នគរបាល​ឬ​ស្សី​កែវ​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​៕

19400922_1893343577570870_1469880215_o