សមត្ថកិច្ច​នាំខ្លួន​ភិក្ខុសង្ឃ​មួយអង្គ​ពីបទ​រក្សាទុក​នូវ​អាវុធ​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2017 ក+ ក-

​ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាល​បាន​ចុះ​នាំខ្លួន​ភិក្ខុសង្ឃ​មួយអង្គ​ដែល​គង់នៅ​វត្ត​ដំរី​ស ដើម្បី​អោយចូល​បង្ហាញខ្លួន​នៅ​សាលាដំបូង​ខេត្ត ក្រោយពី​បាន​រក្សាទុក​និង​បាន​បង្ហោះ​រូបភាព​អាវុធ​ខុសច្បាប់​តាម​ប្រព​ន្ធ័​ព័ត​មាន​សង្គម ។​
​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​នៅ​ម៉ោង​១២​និង​០០​នាទី​ថ្ងៃទី​២១ ខែមិថុនា​ឆ្នាំ​២០១៧​នេះ​បាន​ចុះ​នាំខ្លួន​ព្រះសង្ឃ​មួយអង្គ​តាម​ដីកា​បញ្ជា​អោយចូល​ខ្លួន​ដើម្បី​សាកសួរ​លើ​បណ្តឹង​ព្រហ្មទណ្ឌ​របស់​ព្រះរាជអាជ្ញារង​លោក គឺ ប៊ុណ្ណា​រ៉ា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ចុះ​ថ្ងៃទី​២១ ខែមិថុនា​ឆ្នាំ​២០១៧​។​
​ដីកា​បញ្ជា​អោយចូល​ខ្លួន​នេះ​ធ្វើឡើង​បន្ទាប់ពី​ភិក្ខុសង្ឃ ព្រះនាម ហន សុ​ផាន្នី អាយុ​២៤​ឆ្នាំ បានធ្វើអោយ​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា​និង​កាន់កាប់​រក្សាទុក​អាវុធ​ខុសច្បាប់​ថែមទាំង​បាន​បង្ហោះ​រូបភាព​ដែល​បាន​ថត​ជាមួយ​អាវុធ​ជាច្រើន​ហើយ​បង្ហោះ​តាម​ប្រព​ន្ធ័​ព៌​ត​មាន​សង្គម​ហ្វេ​ស​បុក​ផងដែរ​កាលពី​ថ្ងៃទី​១២,១៣​និង​ថ្ងៃទី​១៤​ខែមេសា ឆ្នាំ​២០១៧​កន្លងមកនេះ​។​
​ភិក្ខុ​ដែល​សមត្ថ​ជំនាញ​នាំខ្លួន​ដើម្បី​សាកសួរ​នេះ​មាន​ព្រះនាម ហន សុ​ផាន្នី អាយុ​២៤​ឆ្នាំ គង់នៅ​កុដិ​លេខ​១២ ក្នុង​វត្ត​ដំរី​ស មាន​ស្រុកកំណើត​នៅ​ភូមិ​សិរី​សុខា ឃុំ​ថ្ម​អណ្តើក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ត្រូវបាន​បញ្ជា​អោយចូល​ខ្លួន​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​អោយបាន​មុន​ថ្ងៃទី​៥ ខែ​កក្ត​ដា ឆ្នាំ​២០១៧ ពីបទ​ធ្វើអោយប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា​និង​កាន់កាប់​រក​ហ​សា​ទុក​អាវុធ​ខុសច្បាប់​ដែល​បាន​ប្រ​ព្រិ​ត្តិ​នៅ​វត្ត​ដំរី​ស​និង​វត្ត​ខ្នាចរមាស​៕

unnamed-35unnamed-110