ប៉ូលិស​អេ​ស្ប៉ា​ញ​ចាប់​ជនសង្ស័យ​បណ្តាញ​​ភេរ​វករ ISIS ៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2017 ក+ ក-

ម៉ា​ឌ្រី​ត ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ បាន​ចេញផ្សាយថា ជនសង្ស័យ​ជា​ពួក​ជី​ហាដ​៣​នាក់​ដែល​អាចមាន​សម្ព័ន្ធ​ជាមួយនឹង​ក្រុម​ភេ​រករ​រដ្ឋ​អ៊ីស្លាម ISIS ត្រូវបាន​ប៉ូលិស​អេ​ស្ប៉ា​ញ​ចាប់ខ្លួន​។​
​ក្រសួងមហាផ្ទៃ​អេ​ស្ប៉ា​ញ​បាន​ថ្លែងថា ជនសង្ស័យ​ម្នាក់​ដែល​គេ​សង្ស័យថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម ISIS នោះ​មាន​អាយុ​៣២​ឆ្នាំ ឈ្មោះ Moroccan ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ទីក្រុង​ម៉ា​ឌ្រី​ត ហើយ​បុរស​រូបនេះ គឺជា​ជន​ដែល​គ្រោង​ធ្វើ​ប្រតិបត្តិការ​តែឯង​។ សម្រាប់​មនុស្ស​ពីរ​នាក់​ផ្សេងទៀត ដែលជា​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​ដែរនោះ មាន​អាយុ ៣៣​ឆ្នាំ និង​៣៨​ឆ្នាំ ហើយ​ពួកគេ​មាន​បណ្តាញ​ទាក់ទង​ជាមួយ​ជនសង្ស័យ​ទី​១ ដើម្បី​ចូលរួម​ជាមួយ ISIS​។
​ជាមួយគ្នានេះ​ប៉ូលិស​ក៏បាន​រកឃើញ​សៀវភៅសរសេរ​នៃ​ជន​ទាំងនេះ ដោយ​ក្នុងនោះ​មាន​សរសេរ​អំពី​របៀប​រៀបចំខ្លួន ដើម្បី​ក្លាយជា​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​។ ប៉ូលិស​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ Moroccan មាន​ប្រវត្តិ​មិនសូវ​ខុសគ្នា​ទៅនឹង​ក្រុម​ភេរ​វករ ដែល​បានរៀបចំ​ការវាយប្រហា​រ នៅ​ចក្រភព​អង់គ្លេស និង​បារាំង​ប៉ុន្មាន​នោះទេ​។​
​ដោយឡែក​ក្រសួងមហាផ្ទៃ​អេ​ស្ប៉ា​ញ​ក៏​ធ្លាប់បាន​ប្រកាស​ឲ្យ​ប្រយ័ត្នប្រយែង​ខ្ពស់​ចំពោះ​អំពើ​ភេរវកម្ម​ដល់​កម្រិត​ទី​០៤ (​ខ្ពស់​) បន្ទាប់ពី​កើតមាន​ការវាយប្រហារ​នៅ ទុយ​នី​ស៊ី បារាំង និង​សូ​ម៉ាលី​៕

fn-2017-06-22-09-52-37-0