លោក៣០អង្គ ប្រមូលផ្តុំតវ៉ានៅមុខសាលាដំបូងខេត្ត
ដោយ ៖ ប៉ែន សុផល
ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង ០៩ និង០០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខសាលាដំបូងខេត្តបាត់ដំបង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណី ប្រមូលផ្តុំទាមទារតវ៉ា មួយកើតឡើង ដែលមានព្រះសង្ឃឯករាជ្យគង់ចាំព្រះវស្សាក្នុងវត្តដំរីស ចំនួន ៣០ អង្គ បានមកប្រមូលផ្តុំគ្នាទាមទារតវ៉ាក្នុងគោលបំណង: ១.សុំអន្តរាគមន៍ ពីតុលាការខេត្ត បាត់ដំបង ដោះលែងជនសង្ស័យឈ្មោះ ហន សុផាន្នី ក្នុងករណីធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់ ដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ ៩៥៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ដោយលោក គី ប៊ុណ្ណ រ៉ាព្រៈរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង ៕