រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា គណក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ជាង៣ទសវត្សរ៍មកហើយ នៅតែមានសក្តានុពលនៃប្រជាប្រិយភាព ត្រូវបានប្រជាជនបន្តគាំទ្រ អាស្រ័យដោយគណបក្ស មានគុណសម្បត្តិ និងស្នាដៃជាច្រើន ក្នុងការកសាងសមិទ្ធផល ជាច្រើនរាប់មិនអស់ ។
លោក សុខ ឥសាន បញ្ជាក់ថា គណបក្សនេះ ( CPP ) នៅតែបន្ត ឈ្នះឆ្នោតទៀតនាការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី ៦ នៅឆ្នាំ២០១៨ខាងមុខ ។ ដូច្នេះ ការផ្ទេរអំណាចទៅឲ្យគណបក្សណាមួយ នឹងមិនអាចកើតមានឡើងឡើយ នាឆ្នាំ២០១៨ នេះ ។ លោកបន្តក្តីសង្ឃឹមរបស់គណបក្សប្រឆាំង នៅតែស្ថិតនៅក្នុងក្តីស្រមៃដដែល មិនអាចក្លាយជាការពិតឡើយ” ។
អ្នកនាំពាក្យរូបនោះថ្លែងដូច្នេះ បន្ទាប់ពីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា បេក្ខជននាយករដ្ឋមន្ត្រី របស់បក្សប្រឆាំង សម្រាប់អាណត្តិក្រោយ នឹងសម្រេចមុនការបោះឆ្នោត ។ លោកថា គណបក្សប្រជាជននឹងមិនរារែកក្នុងការផ្ទេរអំណាចនោះទេ ក្នុងពេលដែល CNRP ឈ្នះឆ្នោត ឆ្នាំ២០១៨ ៕