ដើមបណ្តឹង​ចូល​បំភ្លឺ​ករណី​ប្តឹង​លោក ខឹម វាសនា ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ លោក សុច សឿង ដែលជា​ម្ចាស់​បណ្តឹង​ប្រឆាំង លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃទី​២៣ មិថុនា​នេះ បាន​ចូល​បំភ្លឺ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ខណដែល​ពាក្យបណ្តឹង​ត្រូវបាន​លោក សុន សឿន ដាក់​ទៅ​តុលាការ កាលពី​ថ្ងៃទី​១២ ខែមិថុនា​នេះ ។​
​លោក សុច សឿង បានដាក់​ពាក្យ​ប្តឹង លោក ខឹម វាសនា ទៅ​តុលាការ​ក្រុងភ្នំពេញ ដោយ​ចោទ​ប្រធាន​គណបក្ស​មួយ​នេះ​ថា បាន​ជេរប្រមាថ​ម្ដង​ហើយ​ម្ដងទៀត​មកលើ​ពូជសាសន៍​ជាតិខ្មែរ ។ លោក​បានស្នើ​ដល់​តុលាការក្រុង​ភ្នំពេញ ផ្ដន្ទាទោស លោក វាសនា តាមផ្លូវ​ច្បាប់ និង​ត្រូវឱ្យ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មួយ​នេះ សុំទោស​ជា​សាធារណៈ​ថែមទៀត ៕

fn-2017-06-23-09-37-16-0