រាជធានីភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងរយះពេលនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស គឺសមត្ថកិច្ចបានចាប់ឧក្រិដ្ឋជនគ្រឿងញៀនប្រមាណជាង៥០០នាក់ ហើយនោះជាជោគជ័យសម្រាប់យុទ្ធនាការដំណាក់កាលទី១ផងដែរ ។
ការថ្លែងបែបនោះធ្វើឡើងក្នុងឱកាស សម្តេច ស ខេង ចូលរួមនៅក្នុងពិធី ប្រកាសតែងតាំងអភិបាលខេត្តកោះកុងថ្មីគឺលោកស្រី មិថុនា ភូថង, កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នៅទីរួមខេត្តកោះកុង ។
ផ្តើមពីនោះសម្តេច ស ខេង ក៏បានស្នើដល់ សមត្ថកិច្ចខេត្តកោះកុង ក៏ដូចជាសមត្ថកិច្ច នៅទូទាំងប្រទេស ធ្វើយ៉ាងណាបន្តសកម្មភាពបង្ក្រាបគ្រឿងញៀននេះ ឱ្យមានប្រសិទ្ធភាពដើម្បីប្រយោជន៍សង្គមទាំងមូល ។ សម្តេចក៏បានប្រកាសថា កម្ពុជានឹងបន្តយុទ្ធនាការបង្ក្រាបគ្រឿងញៀន ដំណាក់កាលទី២ថែមទៀត ដែលនឹងចាប់ផ្តើមពី ថ្ងៃទី១ ខែសីហា រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ ៕