សម្តេច ហ៊ុន សែន ៖ មន្ត្រី​ជា​អ្នកបំរើ​ប្រជាពលរដ្ឋ​មិនមែន​ចៅហ្វាយនាយ​នោះទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន បាន​រម្លឹក​ជាថ្មី​ទៀតថា មន្ត្រី​ជា​អ្នកបម្រើ​ប្រជាជន មិនមែន​ចៅហ្វាយនាយ ប្រជាពលរដ្ឋ​ទេ ស្ថានភាព​នេះ​ដែល​សម្តេច​តែងតែ​ដាស់តឿន ឲ្យ​មន្ត្រី​ទាំងអស់ ធ្វើការ​ដោយ​ភាពស្មោះត្រង់ ត្រូវធ្វើ​ម៉េច​ឲ្យ​ចៅហ្វាយនាយ​ពេញចិត្ត ហើយ​ទ្រឹស្ដី​នេះ​មិនមែន​ទ្រឹស្ដី​ដាច់ដោយឡែក របស់​មន្ត្រី​នោះទេ តែ​ក្រុមហ៊ុន​មួយចំនួន ក៏​គេ​អនុវត្ត​អីចឹង​ដែរ​។​
​សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា រឿង​ប្ដី​សក្តិ​បី ប្រពន្ធ​សក្តិ​៤ កូន​សក្តិ​៥​នេះ ជា​រឿង​ដែល​ខ្ញុំ​ស្អប់​ណាស់​ខណដែល ពាក្យ​ខ្មែរ​សំណាប​យោង​ដី ស្រី​យោង​ប្រុស មាន​ភរិយា​ជួយ​កិច្ចការ​ប្ដី ក្នុង​កិច្ចការ​មនុស្សធម៌​មិនមែន​លូកលាន់ កិច្ចការ​ប្ដី​មិនមែន​ត្រី​មួយ​ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​នោះទេ ។ សម្តេច​បន្តថា ករណី​ដូច​លោក ឌួង ឆាយ ដែលជា​កូន ឌួង ងៀប បានក្លាយ​ទៅជា​អ្នក​មនុស្សធម៌​មួយរូប ប៉ុន្តែ​រឿង​ប្រវត្តិ ឌួង ឆាយ មិនតូច​តាច​ទេ​កន្លងទៅ ហើយ​ខ្ញុំ​បាន​ទូរ​សព្ទ​ទៅ ឌួង ងៀប ឲ្យ​កូន​ចូលមក​ដោះស្រាយ តាមផ្លូវ​ច្បាប់ និង​ទី​២​លាក់​កូន​ទៅ ឥឡូវ ងៀប អរគុណ​ខ្ញុំ អ្នកធ្វើ​ខុសត្រូវ​ដាក់ទោស តាមច្បាប់​ដើម្បី​យុត្តិធម៌ ។ ឥឡូវនេះ ឌួង ឆាយ ក្លាយទៅជា​អ្នកធ្វើ​កិច្ចការងារ មនុស្សធម៌​ដ៏​ល្អ យើង​មិនត្រូវ​ទម្រើសកូន​ទេ ។​
​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​នូវ​ពាក្យ​ខ្មែរ​ដែល​មានន័យថា ទទួលខុសត្រូវ​ដែល​ពាក្យ​នេះ​មានន័យថា ទទួល​ទាំង​ខុស​ទាំង​ត្រូវ កុំ​ស្រ​វ៉ា​យក​ត្រូវ អា​ខុស​ច្រានចោល​នោះទេ ត្រូវ​ទទួល​អស់ លើ​លោក​នេះ​គ្មាន អ្នកណា​ល្អឥតខ្ចោះ​ទេ តែ​យើង​ត្រូវ​មើល ខុស​ច្រើនជាង ឬ​ត្រូវ​ច្រើនជាង យើង​ត្រូវ​ហ៊ាន​ប្រឈម ជាមួយ​កិច្ចការ​នោះ កុំ​គិតថា​ជោគជ័យ​ជា​របស់​យើង អា​មិន​ជោគជ័យ​ទម្លាក់​ឲ្យ​គេ ៕

b2f8794ddf854dba254df2223699a8e4