លិច​ទូក​ដឹក​អ្នកទេសចរ​នៅ​កូ​ឡុំ​ប៊ី​ស្លាប់​មនុស្ស​០៩​នាក់ និង​បាត់​ខ្លួន​២៨​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 June, 2017 ក+ ក-

​កូ​ឡុំ​ប៊ី ៖ អាជ្ញាធរ​កូ​ឡុំ​ប៊ី​បានឱ្យដឹងថា យ៉ាងហោចណាស់​មនុស្ស​០៩​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​២៨​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន បន្ទាប់ពី​ទូក​ដឹក​អ្នកទេសចរ​ដែល​មនុស្ស​ផ្ទុក​មនុស្ស​១៧០​នាក់​បាន​លិច​នៅក្នុង​បឹង Penol ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​នៅ​ថ្ងៃអាទិត្យ (​ម៉ោង​នៅក្នុង​តំបន់​)​។​
​ប្រធាន​នាយកដ្ឋាន​បង្ការ​គ្រោះមហន្តរាយ​កូ​ឡុំ​ប៊ី លោកស្រី Margarita Moncada បានបញ្ជាក់​ជាបឋម​ថា មនុស្ស​០៩​នាក់​បាន​ស្លាប់ និង​២៨​នាក់​នៅតែ​បន្ត​បាត់​ខ្លួន​នៅឡើយ​។ ចំណែកឯ​មនុស្ស​៩៩​នាក់ ត្រូវបាន​ជួយសង្គ្រោះ​ភ្លាមៗ​បន្ទាប់ពី​ទូក​ឈ្មោះ Almirante បានចាប់ផ្ដើម​លិច​ចូលក្នុង​ទឹក​បឹង Penol ហើយ​មនុស្ស​៤០​នាក់​ផ្សេងទៀត ក៏ត្រូវ​បាន​គេ​ស្រង់​ចេញពី​ទឹក​ទាន់ពេលវេលា​ផងដែរ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Russian Today នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧​។​
​ទោះបីយ៉ាងណា​អាជ្ញាធរ​ពុំទាន់​បញ្ជាក់​ពី​មូល​ហេតុដែល​បណ្ដាលឱ្យ​ទូក​ដឹក​ភ្ញៀវទេសចរ​នេះ​លិច​នៅឡើយ​ទេ​៕

fn-2017-06-26-10-04-50-0