រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយ និងរារាំងក្រុមសមាគមកម្ពុជាក្រោមមួយចំនួន ដែលបានជួបជុំគ្នានៅវត្តចាស់ ដើម្បីត្រៀមហែញត្តិទៅកាន់រដ្ឋសភា ព្រោះតែអាជ្ញាធរមិនបានអនុញ្ញាត្តិឲ្យហែរក្បួន ។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ជាអ្នកដឹកនាំការជួពជុំនោះ ។ គោលបំណង នៃការជួបជុំគ្នាហែញតិដាក់ជូនរដ្ឋសភានេះ គឺដើម្បីស្នើរដ្ឋសភា បញ្ចូលថ្ងៃទី ០៤ មិថុនា ជាថ្ងៃបុណ្យជាតិកាន់ទុក្ខ នៃការបាត់បង់ទីកដីកម្ពុជាក្រោម ដែលអាណានិគមន៍បារាំង កាត់ទៅឱ្យវៀតណាម។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ សាលារាជធានីភ្នំពេញ ចេញសេចក្តីសម្រេចមួយ ដោយមិនអនុញ្ញាតឱ្យ លោក ថាច់ សេដ្ឋា ដឹកនាំការហែក្បួនដាក់ញត្តិនេះឡើយ ។ ទន្ទឹមនោះ សាលារាជធានី ក៏បានព្រមានដែរថា ក្នុងករណីនៅតែមានការជួបជុំដង្ហែក្បួនតាមដងផ្លូវ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយកសាធារណៈ លោក ថាច់ សេដ្ឋា ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ៕