សមាគមទូរទស្សន៍កម្ពុជាប្រតិកម្មចំពោះការលើកឡើងរបស់ CNRP
រាជធានីភ្នំពេញ ៖ សមាគមទូរទស្សន៍កម្ពុជា នារសៀលម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ចេញប្រតិកម្មនិងឆ្លើយតបការលើកឡើងរបស់គណបក្សប្រឆាំងជុំវិញការចេញ សេចក្តីថ្លែងការណ៍ ទាក់ទងករណីជួលម៉ោងផ្សាយយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧, ។
សមាគមទូរទស្សន៍កម្ពុជា បានអះអាងថា ស្ថានីយ៍ទូរទស្សន៍ឯកជន គឺមិនមែនជាកម្មសិទ្ធិរបស់គណបក្សនយោបាយណាមួយទេ។ ស្ថានីយ៍ទូរទស្សន៍ឯកជននានា មានសិទ្ធិពេញលេញដោយឯករាជ្យ ក្នុងការជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយ ដែលមានលទ្ធភាពជួលម៉ោងផ្សាយ ៕