សមត្ថកិច្ចចម្រុះចុះរឹបអូសឈើធ្នង់៨កំណាត់នៅស្រុកអូរជុំ
ខេត្តរតនគិរី ៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរជុំ ចុះបង្រាបបទល្មើសព្រៃឈើនៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងអាវុធហត្ថស្រុក កម្លាំងជំនាញរដ្ឋបាលព្រៃឈើព្រៃឈើអូរជុំ បានចុះទៅដល់វាលថ្មដា ស្ថិតនៅភូមិតងកាម៉ាល ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ។
សមត្ថកិច្ចចម្រុះដែលចុះបង្ក្រាបបានឲ្យដឹងថា ឈើប្រណីតដែលសមត្ថកិច្ចរឹបអូសបានឈើធ្នង់ចំនួន៨ កំណាត់ មួយដំៗមានប្រវែង១,២០ម៉ែត្រ ហើយវត្ថុតាងបានប្រគល់ទៅឲ្យ ជំនាញរដ្ឋបាលព្រៃឈើខណ្ឌដើម្បីយកទៅរក្សាទុក។ ប៉ុន្តែជនប្រព្រឹត្តបទល្មើសមិនត្រូវបានចាប់ខ្លួននោះទេ ចាប់បានតែវត្ថតាងតែប៉ុណ្ណោះ៕