ព្រឹទ្ធសភា​ប្រកាស​ទទួលស្គាល់​ភរិយា​លោក ហុង សុខ​ហួរ ជា​សមាជិក​ពេញសិទ្ធិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ លោកស្រី គុណ លំអង ដែលជា​ភរិយា​លោក ហុង សុខ​ហួរ ត្រូវបាន​ព្រឹទ្ធសភា​សម្រេច​ទទួលស្គាល់​ជា​សមាជិក​ព្រឹទ្ធសភា​ពេញសិទ្ធិ​ឲ្យ​ជំនួស​តំណែង​ប្តី​របស់​លោកស្រី ដែល​បាន​លាលែង​ពី​តំណែង​។ ការប្រកាស​ទទួលស្គាល់​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំពេញអង្គ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧​នេះ ក្រោម​អធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​។​
​គួរ​បញ្ជាក់ថា លោកស្រី គុណ លំអង ត្រូវបាន​គណបក្ស​សម​រង្ស៊ី ស្នើ​ដាក់​ជា​បេក្ខភាព​សមាជិក​ព្រឹទ្ធ ដើម្បី​ជំនួស​តំណែង លោក ហុង សុខ​ហួរ ជា​ប្តី​របស់​លោកស្រី ដែល​បាន​លាលែង​ពី​តំណែង​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧៕

fn-2017-06-29-08-23-31-0