ឃាត់ខ្លួនវៀតណាមរស់នៅខុសច្បាប់១៤នាក់ នៅសង្កាត់ច្រាំងចំរេះ២
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានចុះត្រួតពិនិត្យគោលដៅ ការដ្ឋានបូមខ្សាច់ និងលើបែរវៀតណាមស្ថិតនៅក្រុម៥ ភូមិក ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ដោយបានពិនិត្យឃើញមានជនជាតិវៀតណាមចំនួន ១៤នាក់ ស្រី០២នាក់ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍បានឲ្យដឹងថា ក្រោយធ្វើការត្រូតពិនិត្យរួច ជនជាតិវៀតណាមទាំង១៤នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំឯកសារតាមនីតិវិធី៕