មន្ដ្រីអាដហុក និងអគ្គលេខាធិការរង គ.ជ.ប ត្រូវបានតុលាការចេញដីកាដោះលែង
រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ ចេញដីកាដោះលែងមន្ដ្រីអាដហុក៤រូប និងអគ្គលេខាធិការរងគ.ជ.បកាលពីល្ងាចមិញ។ នេះបើយោងតាមការឲ្យដឹងមន្ត្រីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានបញ្ជាក់ថា ករណីដោះលែងមន្ត្រីអាដហុក និងអគ្គលេខាធិការរង គ.ជ.ប ទាំង៥នាក់នាពេលនេះ គឺជាការសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន តែប៉ុណ្ណោះ។ ចំណែកនីតិវិធីរបស់តុលាការចំពោះពួកគាត់ នឹងនៅតែបន្តដដែល។ សំណុំរឿងពួកគាត់ នឹងត្រូវយកទៅជំនុំជម្រះ ក្នុងពេលឆាប់ៗនេះ៕