លោក នី ចរិយា មិនទាន់​ច្បាស់លាស់​ចូលកាន់​តំណែង​នៅ គ​.​ជ​.​ប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ក្រោយ​ត្រូវបាន​ដោះលែង ចេញពី​ពន្ធនាគារ មន្ត្រី​អង្គការ​អាដហុក នឹង​បន្តធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស​ដដែល ។ ចំណែក​លោក នី ចរិយា អតីត​អគ្គលេខាធិការរង គ​.​ជ​.​ប មិនទាន់​ច្បាស់​ថា តើ​លោក​ត្រូវ​វិល​ចូល​ទ្រនំ​ចាស់​វិញ ឬ យ៉ាងណា ខណៈដែល​មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប អះអាងថា តំណែង​លោក នី ចរិយា នៅ​រក្សា​ដដែល​។​
​សូម​រំលឹកថា កាលពី​ថ្ងៃទី​២ ខែឧសភា មន្ត្រី​អាដហុក ៤​រូប រួមមាន​លោក ណៃ វ៉ង់​ដា​, លោក យី សុខសាន្ត​, លោក នី សុខា​, និង​លោកស្រី លឹម មុនី ត្រូវបាន​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច ឲ្យ​ឃុំខ្លួន​បណ្តោះ​សន្ន នៅ​ពន្ធនាគារ​ព្រៃ​ស ទាក់ទង​នឹង​បទ​ចោទ សូកប៉ាន់​សាក្សី ។​
​ចំណែក​អគ្គលេខាធិការ​រង គ​.​ជ​.​ប លោក នី ចរិយា ត្រូវបាន​ឃុំ​នៅ​មន្ទីរឃុំឃាំង​នៃ ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ទាក់ទង​នឹង ការចោទប្រកាន់ សមគំនិត​ក្នុង​អំពើ សូកប៉ាន់​សាក្សី ក្នុង​សំណុំរឿង​នាង ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​ត្រូវបាន គេ​ទម្លាយ​ថា ជា​ស្រី​កំណាន់​របស់ ឯកឧត្ដម កឹម សុខា​៕

1