ប៉ូលិសឃាត់ខ្លួនសកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​២៦​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2017 ក+ ក-

ហុងកុង ៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​របា​ន​ផ្សាយ​ថា សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​២៦​នាក់​ត្រូវបាន​ប៉ូលិស​ហុងកុង​ចាប់​ឃាត់ខ្លួន​កាលពី​ល្ងាចម្សិលមិញ អំឡុង​ដែល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង បាន​ទៅដល់​ដើម្បី​ចូលរួម​ខួប​២០​ឆ្នាំ​នៃ​ការផ្ទេរ​ទឹកដី​នេះ​ពី​អង់គ្លេស​ទៅ​ចិន​វិញ​។​
​នគរបាល​ថ្លែងថា ក្នុងចំណោម​២៦​នាក់​នោះ គឺ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​វិញ ហើយ​ត្រូវ​ទៅ​ជួប​សមត្ថកិច្ច​តាម​ការកំណត់​នៅ​ចុងខែ​កញ្ញា​។ នគរបាល​ហុងកុង​បាន​ឃាត់ខ្លួន​អ្នក​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ទាំងនោះ​បូក​រួមទាំង​មេដឹកនាំ​និស្សិត​តវ៉ា លោក Joshua Wong​។ ទោះបីយ៉ាងណា​នគរបាល​មិនបាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ពី​មូលហេតុ​ទាំងនេះ​នោះទេ​៕

1