បង្ក្រាប​ផ្ទះ​ម៉ាស្សា​ឡុង​ឈាន​គឺ​ហ្វូ​តដែលលួច​បង្កប់​សេវា​ផ្លូវភេទ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 July, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ម៉ាស្សា​មួយកន្លែង​យីហោ​ឡុង​ឈាន​គឺ​ដែល​ស្ថិតនៅ​ផ្ទះ​លេខ​១០​អា​ក្រុមទី​៣០​ផ្លូវ​៣១៥​ភូមិ​៨​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ស្នងការ​រាជធានី​ភ្នំពេញ​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​បាន​ស្រី​១២​នាក់​ដោយ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ប្រព្រឹត្ត​សញ្ចា​កម្ម ។ កិច្ចប្រតិបត្តិការ​ខាងលើ​បាន​អនុវត្តន៍​ឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៧​។​
​ប្រ​ត្តិ​ប​ត្តិ​ការឆែកឆេរ​ហាង​ម៉ាស្សា​ខាងលើ​ឃាត់ខ្លួន​ថៅកែ​(​ប្រុស​)​ជនជាតិ​ម្នាក់ មេការ​ស្រី​ជនជាតិ​វៀតណាម​ម្នាក់ និង​ស្ត្រី​បំរើសេវា​ម៉ាស្សា ១០​នាក់ សរុប​១២​នាក់​និង​ស្រោមអនាម័យ ដែល​ប្រើ​រួច​និង​មិនទាន់​ប្រើ​មួយចំនួន​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​កម្លាំង​ជំនាញ​ស៊ើបអង្កេត​ឃើញ​ទីតាំង​ខាងលើ បាន​ប្រព្រឹត្ត​អំពើ​សញ្ចា​កម្ម បើក​បម្រើសេវា​ផ្លូវភេទ​ទើប​កម្លាំង​នគរបាល​ការិយាល័យ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ស្នងការ​ក្រុងភ្នំពេញ​ដឹកនាំ​ដោយ​លោក​ចាន់​កិ​ក្តិ​ខុម​ស្នងការរង​ទទួល​ការដឹកនាំ​ការិយាល័យ​ជួញដូរ​មនុស្ស​និង​មានការ​សម្របសម្រួល ពី​លោក គុជ គីម​ឡុង ព្រះរាជអាជ្ញារង នៃ​អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​កម្លាំង​ការិយាល័យ​ជំនាញ មានការ​ចូលរួម​ពី​នគរបាល​មូលដ្ឋាន អាជ្ញាធរ បើក​ប្រតិបត្តិ​ការបង្ក្រាប ទីតាំង​ខាងលើ​ដែល​បាន​ប្រព្រឹត្ត​ជាក់ស្តែង​អំពើ​សញ្ចា​កម្ម​រកឃើញ​ស្រោម​ប្រើ​ហើយ​មួយចំនួន​ស្រោម​មិនទាន់​ប្រើ​មួយចំនួនទៀត ។​
​ក្រោយពី​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ពាក់ព័ន្ធ​ទាំង​១២​នាក់​សមត្ថកិច្ច​នាំខ្លួន​ទៅកាន់​ការិយាល័យ​ជំនាញ​ស្នងការ​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី ៕

IMG-20170703-WA0025IMG-20170703-WA0026IMG-20170703-WA0018