ចិនចេញមុខ​ថ្កោលទោស​​ការបាញ់​ផ្លោង​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2017 ក+ ក-

​ប៉េកាំង ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស លោក Geng Shuang បាន​ថ្លែងថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បានចេញ​មុខ​ថ្កោលទោស​កូរ៉េខាងជើង ចំពោះ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប ICBM ជា​លើក ព្រមទាំង​ចាត់ទុកថា វា​គឺជា​ទង្វើ​រំលោភ​ដំណោះស្រាយ​អង្គការសហប្រជាជាតិ ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​។ ទន្ទឹម​នោះ​ចិន នៅតែ​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រក្សា​ភាព​ស្ងៀមស្ងាត់ និង​អត់ធ្មត់​។​
​ចំណែកឯ​យោធា​កូរ៉េខាងត្បូង ក៏បាន​ឱ្យដឹង​ដែរ​ថា មី​ស៊ី​ល Hwasong-14 នេះ​អាច​ហោះ​បាន​រយៈកម្ពស់ ២,៣០០​គីឡូម៉ែត្រ តែបើ​គេ​បាញ់​វា​ចេញពី​មុំ​ស្ដង់ដារ នោះ​វា​អាច​ហោះ​បាន​រយៈកម្ពស់ ៦,០០០​គីឡូម៉ែត្រ ឯណោះ​។ ទោះបីជា​យ៉ាងណា​នៅមុន​ការអះអាង​នេះ សហរដ្ឋអាមេរិក​បាន​ស​ន្និ​ដា្ឋ​ន​ថា មី​ស៊ី​ល​នេះ​គ្រាន់តែ​ជា​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ប៉ុណ្ណោះ ហើយក៏​មិនអាច​គំរាម​អ្វី​ដល់​សន្តិសុខ​ជាតិ​អាមេរិក​ដែរ​។​
​គួរ​បញ្ជាក់ថា កាលពី​ម្សិលមិញ​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​ប្រកបដោយ​ជោគជ័យ​នូវ​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប Hwasong-14 ក្រោម​ការត្រួតពិនិត្យ​ដោយផ្ទាល់ ពី​សំណាក់​មេដឹកនាំ​កំពូល លោក គីម ជុង​អ៊ុន​គ្រាប់​មី​ស៊ី​ល​នេះ បាន​ត្រូវ​ចេញ​នៅ​ម៉ោង​ប្រមាណ ៩ និង​៤០​នាទី​ព្រឹក (​ម៉ោង​នៅ​ទីក្រុង​សេ​អ៊ូ​ល​) ចេញពី​តំបន់ Panghyon នៃ​ខេត្ត Pyongan ខាងជើង ហើយ​វា​អាច​រត់​បាន​ចំងាយ ៩៣៣ គីឡូម៉ែត្រ ព្រមទាំង​អាច​ហោះ​បាន​រយៈកម្ពស់ ដល់​ទៅ ២,៨០២​គីឡូម៉ែត្រ ក្នុង​រយៈពេល​៣៩​នាទី មុននឹង​ធ្លាក់ចូល​សមុទ្រ​ខាងកើត ឬ​សមុទ្រ​ជប៉ុន​៕

fn-2017-07-04-15-51-30-1fn-2017-07-04-15-51-30-0