សម្តេច ស ខេង ប្រាប់អង្គការ COMFREL និង NICFEC បញ្ឈប់សកម្មភាពខុសច្បាប់
រាជធានីភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យអង្គការ COMFREL និង NICFEC បញ្ឈប់សកម្មភាពខុសច្បាប់ ទាក់ទងបន្ទប់ស្ថានការណ៍។
សម្តេច ស ខេង តាមរយះលិខិតមួយច្បាប់ផ្ញើទៅកាន់ប្រធានអង្គការទាំងពីរ ខាងលើ បានបញ្ជាក់ថា ការបង្កើតបន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ ឆ្នាំ២០១៧ ដោយមានការចូលរួមពីអង្គការ និងសមាគមប្រមាណចំនួន៤០ ជាសមាជិក គឺអនុវត្តផ្ទុយទៅនឹងបទប្បញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាល៕