រយៈពេល​៤​ថ្ងៃ​ពលករ​ខ្មែរ​ជាង​១​ពាន់​នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​មកវិញ​តាម​ច្រក​ដូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2017 ក+ ក-

ដោយ ៖ ប៉ែន សុផល​
​ខេត្តបាត់ដំបង ៖ គិត​ត្រឹម​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២​រហូតមកដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ​អាជ្ញាធរ​ថៃ​បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ខុសច្បាប់​ចំនួន​១២៧៩​នាក់មក​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​ស្ថិត​ក្នុងស្រុក​កំរៀង ។
លោក មុយ សា​លឹ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កំរៀង​បានបញ្ជាក់​ប្រាប់​សា​ព័​ត៍​មាន​មេគង្គ​ប៉ុស្តិ៍​អោយដឹងថា​៖​ក្នុង​រយះពេល​៤​ថ្ងៃ​នៃ​ការចាប់​បញ្ជូន​ពលករ​ខ្មែរ​ចំនួន​១២៧៩​នាក់​របស់​អាជ្ញាធរ​ថៃ​មកកាន់​ប្រទេស​កម្ពុជា​វិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​នៃ​ស្រុក​កំរៀង​ក្នុងនោះ​មាន ៖ នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៧​មាន​ចំនួន​៤៤៥​នាក់ ក្នុងនោះ​ស្រី​១៨៦​នាក់​និង​កុមារ​១១​នាក់​។ នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៧ មាន​ចំនួន​៤៨៨​នាក់ ក្នុងនោះ​ស្រី​១៣០​នាក់ និង​កុមារ​១៤​នាក់​។ នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៧ មាន​ចំនួន​១២៧ ក្នុងនោះ​ស្រី​២៩​នាក់ និង​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៧ មាន​ចំនួន​២១៩​នាក់ ក្នុងនោះ​ស្រី​៧២​នាក់ និង​កុមារ​៧​នាក់​។​
​សរុប​ពលករ​ខ្មែរ​ចំនួន​១២៧៩​នាក់​ក្នុងនោះ​មាន​ស្រី​ចំនួន ៤៧៣​នាក់​នឹង​ក្មេង​តូច​៤៧​នាក់​។​
លោក​បន្តថា​៖​ការដែល​អាជ្ញាធរ​ថៃ​បញ្ជូន​ក្រុម​ពលករ​ខ្មែរ​អោយ​វិល​ត្រឡប់មក​កម្ពុជា​វិញ​ក្នុង​គោលបំណង​គឺ​ដើម្បីអោយ​ពួកគាត់​បានមក​បំពេញ​បែបបទ​លិខិតស្នាម​អោយបាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​កា​ងារ​របស់​ប្រទេស​គេ​ព្រោះ​កន្លងមក​ពលករ​ខ្មែរ​ភាគច្រើន​បាន​លួច​ឆ្លងដែន​តាមរយះ​មេខ្យល់​ដោយ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​និង​មួយចំនួនទៀត​ធ្វើការ​ខុសពី​កន្លែង​គោលដៅ​ដែល​បាន​ចុះ​នៅក្នុង​សៀវភៅ​ការងារ​៕

19723966_1901833290055232_699042548_o19723988_1901833283388566_1153590937_o 19748024_1901833280055233_969971383_o