សេអ៊ូល ៖ កូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា មីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលខ្លួនបានបាញ់សាកល្បងនោះគឺជាកាដូកែអផ្សុកផ្ញើជូនទីក្រុងវ៉ាស៊ីនតោន នាឱកាសបុណ្យឯករាជ្យជាតិអាមេរិក កាលពីថ្ងៃទី០៤ ខែកក្កដា។ នេះបើយោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ។
លោក គីម ជុនអ៊ុន បានបញ្ជាក់ថា មីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលយើងបានបាញ់សាកល្បង គឺមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ស្របតាមបច្ចេកវិទ្យាកំដៅ ស្ថេរភាពរចនាសម្ព័ន្ធ ក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីចូលក្នុងលំហអាកាសដោយគ្មានការខូតខាតអ្វីទាំងអស់… មិនតែប៉ុណ្ណោះជោគជ័យនេះ វាប្រៀបបានទៅនឹងកាដូកែអផ្សុកផ្ញើជូនសហរដ្ឋអាមេរិកសម្រាប់ ថ្ងៃបុណ្យឯករាជ្យជាតិ ថ្ងៃ ទី០៤ ខែកក្កដា។
គួរបញ្ជាក់ថា កាលពីថ្ងៃកាលពីថ្ងៃអង្គារកូរ៉េខាងជើងបានប្រកាសថា ខ្លួនបានបាញ់សាកល្បងប្រកបដោយជោគជ័យនូវមីស៊ីលផ្លោងឆ្លងទ្វីប Hwasong-14 ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់ មេដឹកនាំកំពូលលោក គីម ជុងអ៊ុន៕