ព្រឹកនេះ! គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រជុំពិនិត្យវិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយ
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា បើកកិច្ចប្រជុំត្រួតពិនិត្យសេចក្តីស្នើ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បានធ្វើឡើង បន្ទាប់ពី មេដឹកនាំកំពូលរបស់ គណបក្សកាន់អំណាច សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃពុធ សប្តាហ៍មុន បានព្រមានជាថ្មីថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា នឹងស្នើឱ្យរដ្ឋសភាធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ជាថ្មីម្តងទៀត ដើម្បីធ្វើយ៉ាងណាកុំឱ្យទណ្ឌិត ឬអ្នកទោស អាចធ្វើសកម្មភាព នយោបាយតាមតែចិត្ត៕