ភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូវាជែងចូលក្រោមរថយន្តគិនស្លាប់ទាំងពីរនាក់នៅកន្លែងកើតហេតុយ៉ាងអណោចអាធម៍ ហេតុការនេះកើតឡើងកាលពីរវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ឋិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ អឿន ធាលី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់។ ទី២ ឈ្មោះ ប៉ុន ធឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ដូចគ្នា អ្នកទាំងពីរស្នាក់នៅខណ្ឌសែនសុខជាមួយគ្នា និងមានស្រុកកំណើតនៅភូមិតាងួន ឃុំតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមជាមួយគ្នាដែរ។ ចំណែកតៃកុងរថយន្តមិនបានស្គាលអត្តសញ្ញាណទេ ព្រោះរត់គេចខ្លួនបាត់ស្រមោល។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញយុវជនទាំងពីរជិះម៉ូតូមាកហ្វីណូពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នពេញ 1.3832ក្នុងទិសដៅពីជើងទៅរត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុម៉ូតូបានជិះវ៉ាឆ្វេង រួចក៏ជ្រុលទៅបុកជាមួយនិងរថយន្តដឹកថ្មរបស់ក្រុមហ៊ុន ណឹម ម៉េង ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 3-B3832 បើពីទិសដៅពីត្បូងទៅជើង បណ្ដាលអោយយុវជនទាំងពីរនាក់ និងម៉ូតូនៅក្រោមរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកតៃកុងរថនយ្តបានបើទ្វារថយន្តគិចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយនៅពេលនៅក្រោយ។ ចំណែកសពយុវជនទាំងខាងលើត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត៕