ជីវិតនយោបាយលោក សម រង្ស៊ី នឹងត្រូវបញ្ចប់នៅថ្ងៃទី១០កក្កដា
រាជធានីភ្នំពេញ ៖ រដ្ឋសភាបានកំណត់យកថ្ងៃទី១០ ខែកក្កដា ដើម្បីបើកិច្ចប្រជុំពេញអង្គពិនិត្យ ធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ខណៈដែលវិសោធនកម្មនោះនឹងត្រូវបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី ផងដែរ ។
យ៉ាងណាក៏ដោយ បក្សប្រឆាំងប្រកាសមិនចូលប្រជុំ ដោយអះអាង ថាមានការរិតត្បិតខាងផ្នែកនយោបាយ និងសម្តែងការសោកស្តាយ ដែលសមាជិកសភាគណបក្សកាន់អំណាចធ្វើវិសោធនកម្មច្បាប់នេះ៕