ខេត្តកំពត ៖ ស្នងការនគរបាលខេត្តកំពត បានប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃនេះថា ខណនេះកម្លាំងនគរបាលខេត្ត កំពុងតាមប្រមាញ់ក្រុមឧក្រិដ្ឋជនឆ្លងដែន ជនជាតិចិនចំនួន១០នាក់ទៀត ដែលកំពុងរត់គេចខ្លួន ហើយជនជាតិចិនទាំងនោះជាបក្ខពួកក្រុមឧក្រិដ្ឋជនឆ្លងដែន ដែលបង្ក្រាបកាលពីដើមខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពតបានឲ្យដឹងថា ក្រុមឧក្រិដ្ឋជនទាំង១០នាក់នេះ មានខ្លះកំពុងលាក់ខ្លួននៅក្នុងទឹកដីខេត្តកំពត ហើយខ្លះទៀតលាក់ខ្លួននៅតាមបណ្ដាខេត្តផ្សេងៗ ។ ប៉ុន្ដែក្រុមនេះមិនមានលិខិតឆ្លងដែនជាប់ខ្លួនទេ ព្រោះកម្លាំងនគរបាលបានដកហូតកាលពីប្រតិបតិ្តបង្ក្រាបលើកមុនអស់ហើយ ។
លោកស្នងការខេត្តបានបន្ថែមថា ប្រសិនបើពលរដ្ឋបានប្រទះឃើញមុខសញ្ញាដូចរូបខាងក្រោមនេះ សូមរាយការណ៍មកកម្លាំងនគរបាលជាបន្ទាន់ តាមរយៈលេខទូរស័ព្ទ៖ ០៩២ ៧៧៧ ៥២៩, ០៩៧ ៩៩៩៩ ៧៥៦, ០១៦ ៥៣ ៥៣ ៧៧ ៕