អគ្គស្នងការ​នគរបាល​ជាតិព្រមាន​ដកតំណែង​អ្នក​ដែល​ប្រព្រឹត្ត​ខុស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2017 ក+ ក-

​ខេត្តតាកែវ ៖ លោក នេ​ត សាវឿន អគ្គស្នងការ​នគ​បាល​ជាតិ បាន​ព្រមាន​មន្ត្រី​នគ​បាល​ទាំងអស់ ពង្រឹង​វិន័យ​ឲ្យ​បាន​ម៉ឹងម៉ាត់ ជៀសវាង​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ហើយ​បើ​មាន​មន្ត្រី​ណា ដែល​ប្រព្រឹត្ត​ខុសពី​វិន័យ​របស់​កងកម្លាំង​នគ​បាល​ជាតិ នឹងត្រូវ​ដក​ស័ក្ដិ និង​ដក​តួនាទី​ភ្លាម ។ ការ​ថ្លែង​បែបនេះ​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​តែងតាំង​ស្នងការ​ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​
​លោក នេ​ត សាវឿន ថ្លែងថា មកដល់​ម៉ោង​នេះហើយ គ្មាន​ការយោគយល់​អី​នោះទេ មន្ត្រី​នគ​បាល​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​អ្វីមួយ​ខុសច្បាប់ ឬ​ខុស​វិន័យ​កងកម្លាំង​ធ្ងន់ធ្ងរ​ត្រូវ​ដក​ស័ក្តិ ដក​តួនាទី បណ្ដេញចោល ឬ​បញ្ជូនទៅ​តុលាការ​ដើម្បី​កាត់ទោស​ទៅតាម​ច្បាប់​តែម្ដង ៕

19873697_1902454323326462_780324124_n