រដ្ឋសភាបើកកិច្ចប្រជុំអនុម័តវិសោធនកម្មច្បាប់គណបក្សនយោបាយ
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ រដ្ឋសភា នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័ត លើសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ជាមួយនឹងរបៀបវារៈសំខាន់ៗចំនួន២ទៀត ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។ ប៉ុន្តែពុំមានវត្តមានតំណាងរាស្ត្របក្សប្រឆាំងចូលរួមនោះឡើយ ៕