លោក សម រង្ស៊ី ប្រកាសម្តងទៀតថានឹងវិលត្រឡប់មកកម្ពុជាវិញ
រាជធានីភ្នំពេញ ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសជាថ្មី ម្តងទៀតថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ២០១៨ ខាងមុខនេះ ព្រោះថា សម្តេច ហ៊ុន សែន មិនមែនអមតៈរហូតនោះទេ ។
លោក សម រង្ស៊ី បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីម្សិលមិញជាភាសាអង់គ្លេសថា៖ «I will return to #Cambodia in 2018. Hun Sen is not eternal. ខ្ញុំនឹងត្រឡប់ទៅកម្ពុជាវិញ នៅឆ្នាំ២០១៨។ (សម្តេច) ហ៊ុន សែន គឺមិនមែនអមតៈរហូតទេ»។
ការប្រកាសជាថ្មីរបស់លោក សម រង្ស៊ី នោះធ្វើឡើងបន្ទាប់ពីលេចឮព័ត៌មានថា លោកបានជួបពិភាក្សាស្ងាត់ៗ ជាមួយលោក កឹម សុខា អនុប្រធានបក្សប្រឆាំងរួមទាំងថ្នាក់ដឹកនាំ CNRP សំខាន់ៗ មួយចំនួនទៀតនៅទីក្រុងហុងកុង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ៕