សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​ដឹក​ឈើ​ប្រណីត​ខុសច្បាប់​ពីរ​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2017 ក+ ក-

ខេត្តក្រចេះ ​៖ កម្លាំង​ស្នាក់ការ​សន្តិសុខ​៧១០​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​ចុះបង្ក្រាប​បាន​រថយន្ត​ស៊ាំ​យ៉ុង​ដឹកឈើ​ឈើប្រណិត​ខុសច្បាប់​ចំនួន​ពីរ​គ្រឿង នៅ​ចំណុច​ផ្លូវ​ចូល​ក្រុមហ៊ុន​ដុង​ណាយ ស្ថិតក្នុង​ភូមិ​អូរ​កណ្តៀ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ ។​
​ដោយឡែក​រថយន្ត​ដឹកឈើ​ប្រណិត​ខុសច្បាប់​ចំនួន​ពីរ​គ្រឿង​នេះ បាន​ដឹកជញ្ជូន​ចេញពី​ខេត្តស្ទឹងត្រែង​មក​ពួន​សម្ងំ​នៅ​ចំណុច​ខាងលើ​បំរុង​លោតឆ័ត្រ​បន្តទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម​។​
​ប្រភពព័ត៌មាន​ពី​លោក សៀង សុខុម ប្រធាន​ស្នាក់ការ​សន្តិសុខ​៧១០​ឱ្យដឹងថា មុន​និង​ឈានដល់​ការបង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រណិត​ខុសច្បាប់​ចំនួន​ពីរ​គ្រឿង​នេះ ដោយ​ទទួលបាន​ពត៌មាន​រាយ​ការណ៍​ពី​ប្រជាពលរដ្ឋ​ឆ្លងកាត់​ទីកន្លែង​នោះ​ថា មាន​រថយន្ត​សាំ​យ៉ុង​ពីរ​គ្រឿង​ផ្ទុក​ឈើ​ពេញព្រៀប ហើយ​កម្លាំង​របស់លោក​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​ចុះ​ទៅដល់​គោលដៅ​ធ្វើការ​បង្ក្រាបបាន​រថយន្ត​ដឹកឈើ​ដឹកឈើ​ល្មើសច្បាប់​ចំនួន​ពីរ​គ្រឿង​បំរុង​លោតឆ័ត្រ​បន្តទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម​។​ក្រោយពី​កម្លាំង​របស់លោក​ឃាត់​បាន​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ពីរ​គ្រឿង ឯ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​ឈើ​នោះទេ​។​
​ប្រភពព័ត៌មាន​ពី​លោក កែវ ចំណាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង បានឱ្យដឹងថា ក្រោយពី​បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ពីរ​គ្រឿង​ដឹកឈើ​ប្រណិត​ខុសច្បាប់​រាប់រយ​ដុំ​មក កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក​ក៏​នាំយក វត្ថុតាង​ទាំងនោះ​ទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​។​
​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​បាន​បន្ថែមថា ឈើ​ទាំងនេះ ជា​ឈើ​សុ​ក្រម​ប្រភេទ​លេខ​១ ក្រោយពី​កម្លាំង​របស់លោក​ធ្វើការ​វាស់វែង​បាន​ចំនួន​២១៦​ដុំ ស្មើរ​នឹង​៨​ម៉ែត្រ​គីប​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់រដ្ឋបាល​ព្រៃឈើ​បន្ត​៕

20206117_1909065942665300_1892183947_n20179590_1909065872665307_2007715452_n 20196740_1909065929331968_568290546_n 20196888_1909065899331971_701512793_n20206431_1909065925998635_886244696_n