យុវជន​៤​នាក់​ត្រូវ​នគរបាល​ចាប់​វ៉ៃខ្នោះ​រឿង​រៀបចំ​ផែនការ​សម្លាប់​ប្តី ព្រោះ​ស្រឡាញ់​ប្រពន្ធ​គេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 July, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​បាន​ចាប់​វ៉ៃខ្នោះ​ជនដៃដល់​៤​នាក់ ខណៈដែល​៣​នាក់​ទៀត​កំពុង​រត់គេចខ្លួន បន្ទាប់ពី​ពួកគេ​បានរៀបចំ​គម្រោង សម្លាប់​ប្ដី​រហូត​បានសម្រេច ព្រោះតែ​ស្រឡាញ់​ប្រពន្ធ​របស់គេ ។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​បញ្ជាក់ថា មេខ្លោង និង​បក្ខពួក​ចំនួន​៤​នាក់ ក្នុងចំណោម​៧​នាក់ ដែល​បានរៀបចំ​ផែនការ​សម្លាប់​ជនរងគ្រោះ នៅ​ចំណុច​ផ្លូវ​ទៅ​ចំការ​ត្របែក ក្នុង​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោ​ភ័​ណ្ឌ នោះ​ត្រូវបាន​បង្ក្រាប​ហើយ បន្ទាប់ពី​ធ្វើ​សកម្មភាព​បាន​២​ម៉ោង ខណៈដែល​បក្ខពួក​៣​នាក់​ទៀត កំពុង​រត់គេចខ្លួន​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា មេក្លោង​ដែលជា​អ្នករៀបចំ​ផែនការ នៃ​ការសម្លាប់​ជនរងគ្រោះ​នេះ គឺ​បាន​ទាក់ទង​ប្រពន្ធ​ជនរងគ្រោះ​ហើយ​បែកគំនិត ឈានទៅដល់​ការសម្លាប់ ដោយ​ចោទ​ជនរងគ្រោះ​ជា​អ្នកញៀន​ថ្នាំ រហូត​ហៅ​បក្ខពួក​មក​វាយ​សម្លាប់​តែម្ដង​។​
​លោក​បាន​បន្ដថា មុន​សម្លាប់​ជនរងគ្រោះ​ឈ្មោះ ជា រ័ត្ន​ថុល គឺ​ជនសង្ស័យ​បានរៀបចំ​ផែនការ រហូត​ទៅប្រាប់​អាចារ្យ​នៅ​វត្ត​ពង្រ ដើម្បី​ឲ្យ​រៀបចំ​ដុត​ជនរងគ្រោះ​ដោយ​ប្រាប់ថា ជា​បងប្អូន​របស់ខ្លួន​កើត​ជំងឺថ្លើម ប៉ុន្ដែ​មិនទាន់បាន​ដុត​ផង​នោះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង​។​
​ចំណែក​ប្រពន្ធ​ជនរងគ្រោះ ក្រោយ​ការសួរនាំ​ពី​សមត្ថកិច្ច​គឺ​មិនមាន​ការពាក់ព័ន្ធ​នោះឡើយ ហើយ​គម្រោង​សម្លាប់​ជនរងគ្រោះ​នេះ គឺជា​ផែនការ​របស់​ក្រុម​សង្ស័យ​តែប៉ុណ្ណោះ ៕

fn-2017-07-24-14-39-16-0fn-2017-07-24-14-39-17-3