ឃាត់ខ្លួនឪពុកចុងករណី​រំលោភ​កូនស្រី​២នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 July, 2017 ក+ ក-

​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​(​ប្រើ​ម្រាមដៃ​លូក​ប្រដាប់ភេទ​)​ទៅលើ​ក្មេងស្រី​អាយុ​៤​ឆ្នាំ និង​ក្មេងស្រី​អាយុ​៦​ឆ្នាំ ហេតុការណ៍​នេះ​កើតឡើង​វេលា​ម៉ោង​០៨ និង ០០​នាទី​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​រោង​កម្មករសំណង់​បូរី​ពិភពថ្មី ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។​
​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ប៉ុន រុំ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​កម្មករសំណង ស្នាក់នៅ​រោង​កម្មករសំណង់​បូរី​ពិភពថ្មី ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ និង​មាន​ស្រុកកំណើត នៅ​ភូមិ​ច្រកស្វាយ​ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ ប្រពន្ធ​របស់​ជនសង្ស័យ និង​ជា​ម្តាយ​ក្មេងរងគ្រោះ​ឈ្មោះ ជា សុខលី ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​កើ​ហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ច្រួល ឃុំ​ក​ន្សោ​អក ស្រុក​កំពង់​ត្របែង ខេត្តព្រៃវែង​។ ចំណែក​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់​មានឈ្មោះ​ទី​១​ឈ្មោះ ម៉ាត់ សុខា ភេទ​ស្រី អាយុ​០៦​ឆ្នាំ មុខរបរ​នៅផ្ទះ ។ ទី​២​ឈ្មោះ ម៉ាត់ ស្រី​ណុ​ច ភេទ​ស្រី អាយុ​០៤​ឆ្នាំ មុខរបរ​នៅផ្ទះ ក្មេងស្រី​រងគ្រោះ​ទាំងពីរ​ស្នាក់នៅ​ជាមួយ​ម្ដាយ​នៅ​ភូមិ​កើតហេតុ​ខាងលើ​។​
​បើតាម​ការរៀបរាប់​ពី​អ៊ុំ​ស្រី​របស់​ក្មេងរងគ្រោះ​ទាំងពីរ​ដែលមាន​ឈ្មោះ ជា សំអាន ភេទ​ស្រី ភេទ​ស្រី​អាយុ​៣២ មុខរបរ​នៅផ្ទះ បានអោយដឹងថា កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៨ និង​០០​នាទី ជនសង្ស័យ​ឈ្មោះ ប៉ុន រុំ ដែលជា​ឪពុកចុង បានធ្វើ​សកម្មភាព​យក​ចង្អុល​ម្រាមដៃ​ខាងស្តាំ​លូក​ចូល​ប្រដាប់ភេទ​ក្មេងស្រី​រងគ្រោះ ត្រូវជា​កូនចុង​ចំនួន​២​នាក់ ណ្តា​ល​អោយ​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់​មាន​ការឈឺ​ចាប់ ពេលនោះ​ឈ្មោះ ជា សុខលី ត្រូវជា​ម្តាយបង្កើត​របស់​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់​) បានឃើញ​ក៏​ជេរ និង ស្តីបន្ទោស​អោយ​ជនសង្ស័យ ថាបើ​ឯង​មិន​ស្រឡាញ់​ខ្ញុំ​កុំ​ធ្វើបាប​កូន​របស់ខ្ញុំ រួច​ក៏មាន​ការឈ្លោះប្រកែក​គ្នា​(​ម្តាយ​ក្មេងស្រី​រងគ្រោះ និង ជនសង្ស័យ​)​។ លុះដល់​វេលា​ម៉ោង​២០ និង ០០​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល រូបគាត់​ត្រូវជា​អ៊ុំ​បង្កើត​របស់​ក្មេងស្រី​រងគ្រោះ​ទាំងពី​នាក់​) បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្កុប​ពី​ពណ៌​ស ពាក់​ស្លាក់​លេខ​ភ្នំពេញ​1CX-3357 ចេញពីផ្ទះ មក​យក​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់ ទៅលេង​ផ្ទះ​របស់គាត់ ពេលទៅដល់​ផ្ទះ​ឈ្មោះ ជា សំអាត ក៏បាន​យក​ក្មេងស្រី​រងគ្រោះ​ទាំង​០២​នាក់​ទៅ​ងូតទឹក​អោយ ហើយ​មានការ​សង្ស័យ ក៏​សួរ​ទៅ​ក្មេងស្រី​រងគ្រោះ​ទាំង​០២​នាក់ ថា​មាន​នរណា​លេង​ប្រដាប់ភេទ​របស់​ឯង​ទេ រួច​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់​ក៏បាន​ឆ្លើយ​ប្រាប់​ឈ្មោះ ជា សំអាន អោយដឹងថា នៅពេល​ប៉ា​រុំ (​ជនសង្ស័យ​) ពេលដែល​ផឹកស្រា​ស្រវឹង​បាន​យក​ម្រាមដៃ​លូក​លេង​ក្នុង​ប្រដាប់ភេទ​ពួកគេ​ទាំងពីរ​នាក់​រាល់​លើក ។ ហើយ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៨ និង ០០​នាទី ប៉ា​រុំ ក៏បាន​យក​ម្រាមដៃ​លូក​ចូលក្នុង​ប្រដាប់ភេទ​របស់​ពួកគេ​ទាំង​០២​នាក់ ដែល​បណ្តាលអោយ​មានកា​រ​ឈឺចាប់​។​
រហូតដល់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ ឈ្មោះ ជា សំអាន ក៏បាន​នាំ​ក្មេងស្រី​រងគ្រោះ​ទៅពិនិត្យ​កោសល្យ​វិ​ច្ច័​យ នៅ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ហើយ​លោក​គ្រួ​ពេទ្យ​បាន​ប្រាប់ថា​ក្មេងស្រី​ទាំងពីរ​នាក់​ខាងលើ​មាន​ស្នាម​ដាច់​រហែ​កនៅ​ប្រដាប់ភេទ រួច​ទូរ​សព្ទ័​ប្រាប់​ទៅ​អង្គការ CPU (​ស៊ី​ភី​យូ​) ដែលជា​អង្គភាព​គាំពារ​កុ​រា អោយជួយ​អ​ន្តា​រាគ​មន៍ ហើយ​នៅពេលនោះ​អង្គការ​CPU(​ស៊ី​ភី​យូ​) ក៏បាន​នាំ​ឈ្មោះ ជា សំអាន ត្រូវជា​អ៊ុំ​បង្កើត​របស់​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់​ខាងលើ បាន​ធ្វើជា​តំណាងអោយ​ក្មេងស្រីរ​គ្រោះ មក​ដាក់ពាក្យ​បណ្តឹង​ចំឈ្មោះ​ជនសង្ស័យ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ។
​បន្ទាប់ពីរ​បានទទួល​បាន​ពាក្យបណ្ដឹង​សមត្ថកិច្ច​ខណ្ឌដង្កោ​ក៏បាន​នាំ​ក្មេងស្រី​រងគ្រោះ​ទាំង​០២​នាក់ និង​ឈ្មោះ ជា សំអាន ទៅ​ចង្អុល​ជនសង្ស័យ​ដល់​កន្លែងកើតហេតុ ហើយ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ​នាំនៅ​អធិការ​ខណ្ឌដង្កោ ។​
​បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ខាងលើ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

20370478_1911489472422947_895103112_n20370916_1911489469089614_1227562764_n 20394506_1911489479089613_220756196_o