​បញ្ជូន​ក្រុម​ម៉ាហ្វីយ៉ា​ជនជាតិ​ចិន​៣១​នាក់​ទៅ​ប្រទេស​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 July, 2017 ក+ ក-

ភ្នំពេញ ៖ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិ​វិធិ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​បណ្តេញ​ជនជាតិ​ចិន​ចំនួន​៣១​នាក់​ស្រី​៨​នាក់​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧​នេះ​តាម​ច្រក​អាកា​ដ​យានដ្ឋាន​ក្រុងព្រះសីហនុ និង​ច្រក​អាកាសយានដ្ឋាន​ខេត្តសៀមរាប​ចេញពី​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិ​វិធិ​មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ពោធិចិនតុង​។​
​គួរ​រំលឹក​ផងដែរ​ថា ជនជាតិ​ចិន​ទាំ​៣១​នាក់​ខាងលើ​ត្រូវបាន​កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្តន៍ និតិ​វិធិ​ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សិឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​និតិ​វិធិ​
​ដោយ​ជនជាតិ​ចិន​ទាំង​៣១​នាក់​នេះ​ត្រូវបាន​ឃាត់ខ្លួន​៣​ទីតាំង​ផ្សេងគ្នា​កាលពី​ថ្ងៃទី​១៧ ខែកក្កដា​នៅ​ខណ្ឌចំការមន ខណ្ឌ​៧​មករា​និង​ខណ្ឌ​ជ្រោយចង្វា​ដោយ​ចោទប្រកាន់​ពីបទ​គំរាមកំហែង​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ិន​ធ័​រ​ណែ​ត​ហៅ​កាត់​ថា VOIP៕

20399535_1911981339040427_1961262265_o

20424758_1911981345707093_343045689_o 20447455_1911981329040428_51030058_o