តុលាការ​សម្រេច​ចោទប្រកាន់​គ្រូ​ជនជាតិ​បរទេស​ដែល​នាំ​កូនសិស្ស​អាយុ​៥​ឆ្នាំទៅ​រួមភេទ​ដល់ផ្ទះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ គ្រូ​បរទេស​ដែល​បង្រៀន​នៅ​សាលា​អន្តរជាតិ GOLDEN BRIDGE ឈ្មោះ Mark Andrew Smith ត្រូវបាន​ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សៀង សុខ កាលពី​រសៀល​ម្សី​ល​មិញ​សម្រេច​ចោទប្រកាន់​ពីបទ «​ប្រទូស្ត​កេរ្តិ៍ខ្មាស​មាន​ស្ថាន​ទម្ងន់ទោស​» តាម​មាត្រា​២៤៦ និង​មាត្រា​២៤៨​នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​»​។​
​សូម​រម្លឹកថា កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ កាលពី​ល្ងាច​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ បាន​ចុះទៅ​ឃាត់ខ្លួន​បុរស​ជនជាតិ​បរទេស​ម្នាក់​ដែល​បង្រៀន​នៅ​សាលា​អន្ដរជាតិ GOLDEN BRIDGE International School ស្ថិតនៅ​សាខា​ខណ្ឌទួលគោក បន្ទាប់ពី​បែកធ្លាយ​រឿងអាស្រូវ​ជនបរទេស​រូបនេះ បាន​នាំ​ក្មេងស្រី​ជា​សិស្ស សាលា​អាយុ​ទើប​៥​ឆ្នាំ នាំទៅ​រួមភេទ​ដល់ផ្ទះ​។​
​គួរ​បញ្ជាក់ថា បទល្មើស​ប្រទូស្ត​កេរ្តិ៍ខ្មាស​មាន​ស្ថាន​ទម្ងន់ទោស ទាក់ទង​នឹង​ជនរងគ្រោះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី ២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល ៕

1