សំណុំរឿងអ្នកស្រី ទេព វន្នី នឹងប្រកាសសាលដីកានៅថ្ងៃទី៨ ខែសីហា
រាជធានីភ្នំពេញ ៖ សាលាឧទ្ធរណ៍បានសម្រេចប្រកាសសាលដីការឿងក្ដីលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ពាក់ព័ន្ធបទល្មើស «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ។ ការសម្រេចបែបនេះធ្វើឡើងបន្ទាប់ពីបញ្ចប់សវនាការកាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្តន្ទាទោសលោកស្រី ទេព វន្នី ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៣ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប្រើអំពើហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់៕