​ឃើញសព​នាយរង​ប៉ុស្តិ៍នគរបាល​ជ្រោយចង្វាដែលដួលធ្លាក់ចូលទន្លេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សាកសព​នាយរង​ប៉ុស្តិ៍​ជ្រោយចង្វា​មួយរូប ដែល​ឈរ​បត់ជើងតូច ហើយ​ងងឹតមុខ​ធ្លាក់​ដួល​ចូលទៅក្នុង​ទឹកទន្លេ​ក្រោម​ស្ពាន​ជ្រោយចង្វា​ចាស់​ត្រើយ​ខាងកើត ភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ត្រូវបាន​ប្រទះឃើញ​ផុស​អ​ណ្តែ​ទើ​ជាប់​នឹង​បែ​ត្រី ខាងជើង​ស្ពាន​ជ្រោយចង្វា ចំងាយ​២,៥​គីឡូម៉ែត្រ ក្នុងភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វា កាលពី​ល្ងាចម្សិលមិញ​។​
​សាកសព​ត្រូវបាន​ស្គាល់ឈ្មោះ សាយ សឿន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​នាយរង​ប៉ុស្តិ៍​ជ្រោយចង្វា​មាន​ទីលំនៅ​ភូមិ​ព្រែ​កតា​កាវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​
​គួររំលឹកថា កាលពី​វេលា​ម៉ោង​២ និង​៤៥​នាទី​រសៀល​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ ជនរងគ្រោះ​ពិសា​ស្រា ហើយ​ទៅ​ឈរ​បត់ជើងតូច​នៅ​មាត់ទន្លេ​ក្រោម​ជ្រោយចង្វា​ចាស់​ត្រើយ​ខាងកើត ក្បែរ​កន្លែង​លោក​ប្រចាំការ តែដោយសារ​កើតមាន​អាកា​រៈ​ងងឹត​វិលមុខ​ដួល​ដាំដូង​ចូលទៅក្នុង​ទន្លេ បើ​មានការ​អន្តរាគមន៍​ពី​សំណាក់ ក្រុម​អ្នក​មុជ​រាវរក ច្រើន​នាក់ ទាំង​សមត្ថកិច្ច ទាំង​ប្រជាពលរដ្ឋ ក៏ដោយ តែ​រក​មិនឃើញ រហូតមកដល់​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា នេះ​ទើប​សាកសព​ផុស​អណ្តែត​តែម្តង​។​
​សាកសព​ក្រោយ​ប្រទះឃើញ សមត្ថកិច្ច​ជំនាញ ស្រង់​ឡើងគោក ហើយ​ធ្វើការ​ពិនិត្យ​និង​កោសល្យវិច័យ ជាមុនសិន មុននឹង​ប្រគល់ជូន​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុ​កំណើត ៕

IMG-20170728-WA0016