តុលាការសម្រេចឃុំខ្លួនគ្រូជនជាតិបរទេសដែលនាំសិស្សអាយុ៥ឆ្នាំទៅរួមភេទដល់ផ្ទះ
រាជធានីភ្នំពេញ ៖ តុលាការក្រុងភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះបាន សម្រេចឃុំខ្លួនគ្រូជនជាតិបរទេស នៅសាលាអន្ដរជាតិ GOLDEN BRIDGE ដែលបាននាំសិស្សស្រីអាយុទើប៥ឆ្នាំទៅរួមភេទដល់ផ្ទះ ។
តាមមន្ត្រីតុលាការការអះអាងថា ជនសង្ស័យត្រូវប្រឈមបទចោទប្រកាន់ពីបទប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោសតាមមាត្រា២៤៦និងមាត្រា២៤៨នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ៕