តារា​សម្ដែង​ស្រី​ហ្វី​ហ្វី​បើករថយន្ដ​បុក​គល់ឈើ​របួសធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 March, 2015 ក+ ក-

​ព្រះសីហនុ​៖ តារា​សម្ដែង​ស្រី ហ្វី​ហ្វី បាន​បើករថយន្ដ​ទៅបុក​គល់ឈើ​នៅ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ បណ្ដាលឱ្យ រងរបួស​ធ្ងន់ និង​អ្នករួមដំណើរ​ស្រី​ម្នាក់ ទៀត​រងរបួស​ស្រាល កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៥ ចំណុច​គីឡូម៉ែត្រ​លេខ​១៣៦-១៣៧ ស្ថិតក្នុង​ភូមិ​បឹង​ត្រាច ឃុំ​ចំការ ហ្លួង ស្រុក​កំពង់​សិលា ខេត្ដ​ព្រះសីហនុ​។​

​នគរបាល ស្រុក​កំពង់​សិលា បាន​ឲ្យ​ដឹងថា ចំពោះ​មូល ហេតុដែល​នាំឱ្យ​កើតមាន​គ្រោះថ្នាក់​នេះ ពុំ​ដឹង​ច្បាស់លាស់​នោះទេ តែបើ​តាម សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយ ថា ពេល​រថយន្ដ​មកដល់​ចំណុច​កើត ហេតុ ស្រាប់តែ​រេ​ចង្កូត​ទៅបុក​គល់ឈើ ជាប់​តែម្ដង ។​

នគរបាល​ស្រុក​កំពង់​សិលា បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍​ខាងលើនេះ​បណ្ដាលឱ្យ​នារី​២ នាក់​រងរបួស​ធ្ងន់​ស្រាល ទី​១-​ឈ្មោះ ថោង កនិកា អាយុ​២២​ឆ្នាំ ជា​អ្នកបើក បររថ​យន្ដ​រងរបួស​ស្រាល និង​ទី​២-​ឈ្មោះ ហ្វី ហ្វី អាយុ​២៥​ឆ្នាំ ជា​តារា​សម្ដែង ខារ៉ាអូខេ​រងរបួស​ធ្ងន់​សន្លប់​មិនដឹង​ខ្លួន​នៅ ពេល​កើតហេតុ​។ នារី​រងគ្រោះ​ទាំង​២ នាក់​បានធ្វើ​ដំណើរ​តាម​រថយន្ដ​ម៉ាក កាមរី​បា​ឡែ​ន ពណ៌​សម្បក​ឪឡឹក ពាក់ ស្លាក​លេខ ភ្នំពេញ 2N-5877 ក្នុងទិសដៅ ពី​ខេត្ដ​ព្រះសីហនុ ឆ្ពោះ​មក​រាជធានី ភ្នំពេញ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច អូស​រថយន្ដ​បាន​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ បាល​ស្រុក​កំពង់​សិលា ចំណែក​ជន​រង គ្រោះ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​៕as2

as1