អ្នកទោស៥នាក់ហែកដំបូលពន្ធនាគារខេត្តស្ទឹងត្រែងបម្រុងរត់គេចខ្លួន
ខេត្តស្ទឹងត្រែង ៖ នៅពន្ធនាគារខេត្តស្ទឹងត្រែងកើតមានករណីទណ្ឌិត៥នាក់ កំពុងជាប់ឃុំខ្លួននៅពន្ធនាគារនេះ បាននាំគ្នាហែកដំបូលពន្ធនាគារបម្រុងរត់ចេញ តែត្រូវមន្ដ្រីអនុរក្សពន្ធនាគារឃើញទាន់ និងបានឃាត់ខ្លួនមកវិញ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។
តាមមន្ត្រីពន្ធនាគារបានបញ្ជាក់ថា ទណ្ឌិតទាំង៥នាក់នោះមានមេក្លោងជាជនជាតិឡាវ ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ។ យ៉ាងណាកដោយ សកម្មភាពបម្រុងរត់គេចខ្លួនរបស់អ្នកទោសទាំងនោះមិនបានសម្រេចនោះទេ ដោយសារតែមន្ត្រីអនុរក្សពន្ធនាគារបានឃើញ ហើយបានចាប់ក្រសោកយកមកវិញទាំងអស់៕