គណបក្ស សម រង្ស៊ី ប្តូរឈ្មោះជាគណបក្សភ្លើងទៀនវិញ
រាជធានីភ្នំពេញ ៖ គណបក្ស សម រង្ស៊ី ត្រូវបានប្តូរឈ្មោះជាគណបក្ស ភ្លើងទៀន វិញហើយ នេះបើយោងតាមតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អតីតគណបក្ស សម រង្ស៊ី ។
ការសម្រេចប្តូរឈ្មោះថ្មីរបស់ គណបក្ស សម រង្ស៊ី ធ្វើឡើងបន្ទាប់ពី វិសោធនកម្មច្បាប់គណបក្សនយោបាយ បានចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ ខណដែលច្បាប់នោះបានហាមការយកឈ្មោះបុគ្គលទៅដាក់ជាឈ្មោះគណបក្សនយោបាយ៕