ម៉ូស្គូ ៖ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍នៅព្រឹកនេះថា ជាការឆ្លើយតបចំពោះទណ្ឌកម្មថ្មី ដែលត្រូវបានអនុម័តដោយសភាអាមេរិក ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន បានប្រកាសថា សហរដ្ឋអាមេរិកត្រូវតែកាត់បន្ថយបុគ្គលិកស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ីចំនួន៧៥៥នាក់ឲ្យបានមុនថ្ងៃទី០១ ខែកញ្ញាខាងមុខ។
លោកប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា ដោយសារតែមនុស្សជាង ១,០០០នាក់ រួមមានបុគ្គលិកផ្នែកការទូត និងបច្ចេកទេសកំពុងតែបម្រើការងារនៅក្នុងប្រទេសរុស្ស៊ី បុគ្គលិក ៧៥៥នាក់ ក្នុងចំណោមនោះ ត្រូវតែបញ្ឈប់សកម្មភាពរបស់ពួកគេ នៅក្នុងសហព័ន្ធរុស្ស៊ី។ ប្រការនេះនឹងធ្វើឲ្យចំនួនបុគ្គលិកស្ថានទូតអាមេរិក នៅទីក្រុងម៉ូស្គូនៅសល់ប្រមាណ៤៥៥នាក់ ដូចគ្នាទៅនឹងចំនួនបុគ្គលិកស្ថានទូតរុស្ស៊ីប្រចាំនៅឯទីក្រុងវ៉ាស៊ីនតោនដែរ។
គួរបញ្ជាក់ថា ការដឹក់ទណ្ឌកម្មខាងលើ គឺចំពោះការសន្និដ្ឋានរបស់បណ្តាសហគមន៍ស៊ើបការណ៍សម្ងាត់ នៃសហរដ្ឋអាមេរិកដែលថា រុស្ស៊ីបានលូកដៃចូលក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ និងជាការដាក់ពិន័យថែមទៀត សម្រាប់ការដណ្តើមតំបន់គ្រីមៀពីប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០១៤៕